Popular Post

Posted by : ជីវិតកូនខ្មែរនាពេលបច្ចុប្បន្ន Friday, November 1, 2013

កាលពីថ្ងៃព្រហស្បត៏ ទី៣១ ឆ្នាំ២០១៣ ម៉ោង២រសៀលថ្ម
នេះសាលាបច្ចេកទេសដុនបូស្កូកែបបានប្រារព្ឋធ្វើពិធីសម្ពាធ
និងដាក់អោយប្រើប្រាស់នូវអាគារស្នាក់របស់លោកគ្រូដែល

ហៅថាផ្ទះស្នាក់លោកពុករូសនិងអាងទឹកសំរាប់ស្ទាក់ទឹកនឹង
ជាកន្លែងសំរាប់ស្នាក់របស់អ្នកគ្រូដុនបូស្កូផងដែរ។
ពិធីនេះប្រារព្ឋមានរយះពេល២ម៉ោងឡើងដោយមានការ
ចូលរួមពីសំណាក់អធិបតេយ្យលោកស្មិតអីស៊្មែរ អូលីវីយេដែលជាអភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ
រូមនឹងលោក​ពុកចនវ៉ីតស៉ីដែលជាអធិការសាលា
បច្ចេកទេសដុនបូស្កូព្រះសីហនុ និងលោកគ្រូអ្នកគ្រូ អ្នកស្ម័គ្រចិត្តដែលមកជួយបង្រៀនហើយនឹងសិស្សានុសិស្ស
សរុបមានប្រមាណ២០០នាក់។ក្រោមពិធិដ៏មានអត្ថន័យនិង
ប្រកបដោយខ្លឹមសារនេះលោកគ្រូទីវហេងឡាយបានរាយ
ការណ៏អំពីលទ្ឋផលដែលយើងសំរេចរួមទឹកប្រាក់ដែល




ចំណាយជា៥ម៉ីនដុលា្លដែលចំណាយសំរាប់ការកសាងអាងទឹកស្អាតនេះ។បន្ទាប់ពីបញ្ចប់ការរាយការណ៏របស់លោកគ្រូ
នាយកសាលា។លោកពុកលីណាងក៏បានធ្វើការស្វាគមន៏ទៅដល់ភ្ញៀវដែលបានចូលរួមទាំងអស់ព្រមទាំងថ្លែងអំណរ
គុណទៅដល់លោកអ្នកម្ចាស់ជំនួយដែលបានឧបត្ថមសំរាប់ការកសាងសាលាក៏ដូចជាអគារផ្សេងៗផងដែរ។
ក្រោយពីបញ្ចប់មិតិថ្លែងអំណរគុណរបស់លោកពុកលីសំណាងហើយនោះលោកស្មិតអីស៊្មែរអូលីវីយេ ប្រសិទ្ឋិពរទៅដល់
សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងភ្ញៀវកេតិយសទាំងដែលមានវត្តមានបាននៅទីនោះព្រមទាំងបូងសូងទៅទេវនិងព្រះ
ជាម្ចាស់អោយផ្តល់សេក្តីសុខទៅកាន់អ្នកគ្រប់នៅក្នុងសាលាដុនបូស្កូកែប។លោកក៏បានផ្តល់ជាមិតិខ្លះអោយសិស្សានុសិស្ស
បានយល់និងគិតថាពីគោលបំណងរបស់ខ្លូនពីព្រោះថាមានតែការផ្តើមចេញពីគោលបំណងទេដែលយើងអាចបង្កើត
ដំណាក់កាលគំរោងនៃជីវិតបាន។ពិធីទាំងមួលបានប្រព្រឹត្តទៅយ៉ាងរលូននិងរីករាយបំផុតដោយសិស្សានុសិស្សទាំងបាន
រីករាយក្នុងការបរិភោគអាហារសំរន។

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Don Bosco Kep - Date A Live - Powered by Blogger - Designed by Johanes Djogan -