Popular Post

Posted by : ជីវិតកូនខ្មែរនាពេលបច្ចុប្បន្ន Saturday, November 30, 2013







កាលពីព្រឹកថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៣
ខេត្តកែបបានប្រារព្ឋធ្វើពីធីមួយដែលមាន
ឈ្មោះថាសំអាតផ្ទះដែលមានការដឹកនាំ
ផ្ទាល់ពីសំណាក់លោក កែន សត្ថាអភិ
បាលខេត្តកែបរួមនិងមន្រ្តីរាជការ កង
កំលាំងប្រដាប់អាវុធ នៅក្នុងខេត្តកែប។
ព្រមទាំងសិស្សានុសិស្ស​នៅក្នុងខេត្តកែប
មានដូចជាអនុវិទ្យាល័យហ៊ុនសែនកែប,
អនុវិទ្យាល័យចរិយាវង់ហើយនិងសាលា
បច្ចេកទេសដុនបូស្កូបដែលមានចំនួន
ប្រមាណ៤៥០០នាក់។
លោក​កែន សត្ថាអភិ អភិបាលខេត្តបាន
បានធ្វើការថ្លែងអំណរគុណជាខ្លាំងសម្រាប់
ការចូលរួមការពារនិងសំអាតបរិស្ថានក្រុង


កែប លោកក៏បានបន្តថាមានការចូលរួមសំអាតរបស់បងប្អុនប្រជាពលរដ្ឋទេដែល
ជាការចូលរួមដ៏ធំសំរាប់បរិស្ថានរបស់យើង ចំពោះការសំអាតលើនេះគឺយើងធ្វើ
ឡើងដើម្បីសំអាតទីក្រុងសំរាប់បុណ្យតាំងពិពណ៏ឬបុណ្យសមុទ្រ។ការតំាងពិពណ៏
លើកទី២សម្រាប់ខេត្តយើងនិងចាប់ផ្តើមពីថ្ងៃទី​៦ខែធ្នូឆ្នាំរហូតដល់់ថ្ងៃទី១១ខែធ្នូ។
ចុងក្រោយលោកក៏បានផ្តែផ្តាំសូមអោយប្រជាជនរក្សាបរិស្ថានទីក្រុងក៏ដូចជាផ្ទះសំបែង
ពីព្រោះថាវាផ្នែកមួយដែលបង្កើតអោយមានសោភ័ណ្ទភាពបរិស្ថាន។ប្រសិនបើមានបរិស្ថាន
ស្អាតរួមនិងសមុទ្រដ៏ស្រស់បំពងនោះវានឹងសមនឹងឈ្មោះសមុទ្រពណ៏ខៀវ បរិស្ថានពណ៏
បៃតង។








Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © Don Bosco Kep - Date A Live - Powered by Blogger - Designed by Johanes Djogan -